BYD Han L នឹងបំពាក់ប្រព័ន្ធសាកថ្មល្បឿនលឿនបំផុត អាចសាកបានដល់ ៨០% ប្រើរយៈពេល ១០នាទីប៉ុណ្ណោះ

[បរទេស] បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការនាពេលថ្មីៗកន្លងទៅ ពេលនេះ រថយន្តអគ្គិសនីសុទ្ធ BYD Han L ត្រូវបានរំពឹងថា បំពាក់ប្រព័ន្ធសាកថ្មល្បឿនលឿន 945-Volt Architecture ដែលអាចសាកបានពី ១៦% ឡើងដល់ ១០០% ប្រើរយៈពេលតែ ២៤ នាទីប៉ុណ្ណោះ  ។

ជាមួយគ្នានេះ សម្រាប់រយៈពេលនៃការសាកថ្មពី ១៦% ឡើងដល់ ៨០% ប្រើរយៈពេល ១០នាទី ខណៈសាកពី ៨០% ដល់ទៅ ១០០% ពេញ ត្រូវចំណាយពេលបន្ថែម ១៤នាទី ។ លើសពីនេះ សូម្បីតែនៅស្ថិតនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង -៣០ អង្សាក៏ដោយ ក៏រថយន្តអាចត្រូវបានសាកដោយឆ្នាំងសាកកម្លាំងដល់ ១២០គីឡូវ៉ាត់បានផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ កាន់តែគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា រថយន្ត BYD Han L អាចប្រើប្រាស់ការសាកថ្មដោយឌុយសាកចំនួន ២ ក្នុងពេលតែមួយបាន ដូចអ្វីដែល BYD បានប្រើប្រាស់បច្ចេកវិទ្យានេះពីមុនមកនៅលើ Denza D9 និង Denza N7 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម