
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ BYD Han L ស៊េរីឆ្នាំ ២០២៥ ប្រភេទ PHEV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៨ ៦០០០ ដុល្លារ ដល់ ៣៥ ៤០០ ដុល្លារ ។
BYD Han L ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DM-p Platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំង ១៥៤ អបដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំង ១៥៤ អបដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៣៦ សេះ ។ ម៉ូដែលទាំង ២ នេះ ផ្គួបជាមួយអាគុយទំហំ ២៩,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គីសនី និងចាក់សាំងពេញ អាចបើករបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ ។
រថយន្តប្រភេទ sedan នេះ មានរូបរាងបែបស្ព័រ ជាមួយការឌីស្សាញផ្តោតលើប្រព័ន្ធជ្រែកខ្យល់ aerodynamic ដោយបានប្រើចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ កញ្ចក់ចំហៀងមានអំបូលស៊ីញ៉ូ LED ជាមួយមុខងារ Blind-spot monitor ព្រមទាំងមានប្រព័ន្ធចាប់សញ្ញា LiDar សម្រាប់ជំនួយដល់ប្រព័ន្ធជំនួយការអ្នកបើកបរ God Eye កម្រិត B ទៀតផង ។
ចំពោះនៅផ្នែកខាងក្នុង ត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink 150 system សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងកសាកថ្មឥតប្រើខ្សែ កៅអីខាងមុខមានមុខងារខ្យល់ក្តៅ-ត្រជាក់ រួមទាំងម៉ាស្សាផងដែរ ៕