BYD Han L EV កម្លាំង ១ពាន់សេះ សាកថ្ម ៥នាទី ជិះបាន ៥០០គីឡូម៉ែត្រ ចេញលក់ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ BYD Han L EV ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣០ ០០០ ដុល្លារ ដល់ ៣៨ ១០០ ដុល្លារ ។

BYD Han L EV ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Super e-Platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៧១ សេះ ផ្គួបជាមួយអាគុយទំហំ ៨៣,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១ ០៨៦ សេះ ផ្គួបជាមួយអាគុយទំហំ ៨៣,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ ម៉ូដែលទាំង ២ នេះ ប្រើបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 1000V hight-voltage architecture អាចសាកថ្មបានពី ១០-៧០% ប្រើរយៈពេល ៦នាទីប៉ុណ្ណោះ និងសាកថ្មតែ ៥នាទី ក៏អាចបើកបរបាន ៤០០ គីឡូម៉ែត្រផងដែរ ។

រថយន្តប្រភេទ sedan នេះ មានរូបរាងបែបស្ព័រ ជាមួយការឌីស្សាញផ្តោតលើប្រព័ន្ធជ្រែកខ្យល់ aerodynamic ដោយបានប្រើចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ កញ្ចក់ចំហៀងមានអំបូលស៊ីញ៉ូ LED ជាមួយមុខងារ Blind-spot monitor ព្រមទាំងមានប្រព័ន្ធចាប់សញ្ញា LiDar សម្រាប់ជំនួយដល់ប្រព័ន្ធជំនួយការអ្នកបើកបរ God Eye កម្រិត B ទៀតផង ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink 150 system សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងកសាកថ្មឥតប្រើខ្សែ កៅអីខាងមុខមានមុខងារខ្យល់ក្តៅ-ត្រជាក់ រួមទាំងម៉ាស្សាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម