
ក្រុមហ៊ុន BYD បានប្រកាសថាម៉ូដែលរថយន្តអគ្គិសនីសុទ្ធ កំពូលរបស់ខ្លួនទាំងពីររបស់ខ្លួនគឺរថយន្ដ Han L និង Tang L នឹងត្រូវដាក់លក់ទីផ្សារប្រទេសចិនជាផ្លូវការនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។ កាលពីថ្ងៃទី ១៧ ខែមីនា ក៏មានការប្រកាសបញ្ជាទិញទុកមិនលើម៉ូដែលរថយន្ដទាំង២នេះ ដែលមានតម្លៃចន្លោះពី ៣៧ ១០០ ទៅ ៤៨ ១០០ ដុល្លារអាមេរិក និងពី ៣៨ ៥០០ ទៅ ៤៩ ៥០០ ដុល្លារអាមេរិក។
រថយន្ដទាំងពីរត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង Super e-Platform របស់ BYD ភ្ជាប់មកជាមួយមានម៉ូទ័រ ៣០ ០០០ RPM ហើយបំពាក់មកជាមួួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 1000V high-voltage platform អាចសាក ១វិនាទីជិះបានចម្ងាយ ២គីឡូម៉ែត្រ យោងតាមបញ្ជាក់របស់ BYD ។
រថយន្ត Han L EV ប្រភេទ sedan មានប្រវែងតួខ្លួនសរុប ៥ ០៥០មម ទទឹង ១ ៩៦០ កម្ពស់ ១ ៥០៥ និងគម្លាតកង់មុខក្រោយ ២ ៩៧០មម។ រថយន្ដនេះបំពាក់មកជាមួយអាគុយ Blade LFP ជំនាន់ទីពីររបស់ BYD ទំហំ ៨៣.២១២ kWh សាកមួយពេញអាចបើកបរបាន ៧០១គីឡូម៉ែត្រ សម្រាប់ម៉ូដែល RWD ខណៈម៉ូដែល AWD សាកមួយពេញអាចបើកបាន ៦០១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC។
រថយន្ត Tang L EV មានប្រវែងតួខ្លួនសរុប ៥ ០៤០មម ទទឹង ១ ៩៩៦មម កម្ពស់ ១ ៧៦០មម និងមានគម្លាតកង់មុខក្រោយ ២ ៩៥០មម។ ចំពោះលក្ខណៈបច្ចេកទេសនៃថាមពលរថយន្ត Tang L EV មានលក្ខណៈស្រដៀងនឹងរថយន្ត Han L EV ដែរ ប៉ុន្តែលើកលែងតែទំហំអាគុយរបស់មានទំហំ ១០០.៥៣ kWh។ ចំពោះម៉ូដែល RWD អាចបើកបានចម្ងាយ CLTC ៦៧០គីឡូម៉ែត្រហើយម៉ូដែល AWD អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ និងម៉ូដែល AWD ដែលមានប្រព័ន្ធបញ្ជាដោយ Drone ភ្ជាប់នឹងរថយន្ត អាចបើកបរបានចម្ងាយ ៥៦០គីឡូម៉ែត្រ គិតថាស្ដង់ដារវាស់ចម្ងាយ CLTC៕