BYD Leopard 5 ស៊េរីថ្មីចុងក្រោយ ប្រភេទ plug-in hybrid បង្ហាញខ្លួនជាផ្លូវការ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Leopard 5 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៥៤ ៨៤០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មីរបស់ BYD គឺ DMO hybrid platform ហើយត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងតួ Cloud-P ដ៏ឆ្លាតវៃ ជាមួយប្រវែងតួខ្លួនសរុប ៤ ៨៩០ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៩២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៨០០ ម.ម ។ សម្រាប់នៅផ្នែកខាងក្រៅមានចង្កៀងមុខប្រភេទ matrix-LED គ្របដណ្តប់លើប៉ាណា ព្រមថាសកង់ស្ព័រទំហំ ២០ អ៉ីញ ស្រោបដោយសំបកប្រភេទ off-road tires ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់ចំនួន៣ ទំហំដល់ទៅ ៥០ អ៉ីញ ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងកំដៅស្វ័យប្រវត្តិ ឧបករណ៍បំពងសំឡេង ១៨ ចំនុច និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត ២ ផងដែរ ។

ទាក់ទឹងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៧០ សេះ និងកម្លាំងរមួល ៧៦០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ all-wheel drive ជាមួយប្រព័ន្ធចាក់សោរប៉ុងចំនួន ៣ ព្រមទាំងអាគុយពី blade battery ទំហំ ៣០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១២០០ គីឡូម៉ែត្រនៅពេលចាក់សាំងចេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម