
រថយន្ត BYD Leopard 7 ឬ Fang Cheng Bao Ti7 បានក្លាយជារថយន្ត SUV ខ្នាតកណ្តាលថ្មី ដែលបានលក់ដាច់បំផុតក្នុងទីផ្សារឡាន PHEV របស់ចិន ដោយចាយពេលត្រឹម ៨០ថ្ងៃប៉ុណ្ណោះ លក់បានប្រមាណ ៥ម៉ឺនគ្រឿង។ នេះបើយោងតាមទិន្នន័យដែលបានបង្ហាញឡើងនៅលើ Weibo ដោយលោកស្រី Xiong Tianbo នាយកចាតការទូទៅរបស់ Fang Cheng Bao។

សម្រាប់ BYD Leopard 7 បានលេចវត្តមាននៅលើទីផ្សារនាដើមខែកញ្ញា ឆ្នាំ២០២៥នេះ ជាមួយជម្រើស ៤ម៉ូឌែលសម្រាប់ជ្រើសគឺ
- ម៉ូឌែល Pro ប្រភេទប៉ុង១ RWD អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានខ្ទង់ ១៣៥គ.ម
- ម៉ូឌែល Max ប្រភេទប៉ុង១ RWD អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានខ្ទង់ ២០០គ.ម
- ម៉ូឌែល Max ប្រភេទប៉ុង២ AWD អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានខ្ទង់ ១៩០គ.ម
- ម៉ូឌែល Ultra ប្រភេទប៉ុង២ AWD អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានខ្ទង់ ១៩០គ.ម
បន្ថែមពីនេះ Leopard 7 បំពាក់មកជាមួយប្រព័ន្ធ PHEV ដែលដំណើរការរួមគ្នារវាងម៉ាស៊ីន ១,៥លីត្រ ផលិតកម្លាំងបាន ១៥៤សេះ និងជម្រើសម៉ូទ័រមួយ ឬពីរ។ សម្រាប់ជម្រើសម៉ូទ័រ១ អាចផលិតកម្លាំងបាន ២៦៨សេះ ដែលទទួលបានពីជម្រើសកញ្ចប់អាគុយទំហំ ២៦,៦kWh ឬ ៣៥,៦kWh។ សម្រាប់ជម្រើសម៉ូទ័រ២ អាចផលិតកម្លាំងបាន ២៦៨សេះ អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន ១៣៥ ឬ ២០០គ.ម។ ចំណែកជម្រើសម៉ូទ័រ២ អាចផលិតកម្លាំងបាន ២១៥សេះនៅខាងមុខ និង ២៦៨សេះ នៅខាងក្រោយ ដែលទទួលបានថាមពលពីកញ្ចប់អាគុយទំហំ ៣៥,៦kWh។ ក្នុងនោះបើសិនជាចាក់សាំង រួមជាមួយសាកអគ្គិសនីពេញ រថយន្តនេះអាចបើកបរបានសរុបខ្ទង់ ១ ៣០០គ.ម។


យោងតាមក្រុមហ៊ុនផលិត ការលក់ដាច់បានច្រើនយ៉ាងឆាប់រហ័សនេះ គឺដោយសារតែរថយន្ត SUV កូនកាត់នេះបានរួមបញ្ចូលគ្នានូវសមាធាតុជាច្រើនដូចជា ការរចនារូបរាងដ៏ទាក់ទាញ សមត្ថភាពបើកបរ ភាពទំនើប ចម្ងាយនៃការបើកបរដោយថាមពលអគ្គិសនីបានឆ្ងាយ រួមជាមួយតម្លៃផងដែរ៕






















