BYD Qin L ស៊េរីឆ្នាំ ២០២៥ ប្រើអគ្គិសនីសុទ្ធ EV បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្ត BYD Qin L ស៊េរីឆ្នាំ ២០២៥ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ មុនពេលដាក់បញ្ចេញជាផ្លូវការនៅប្រទេសចិន ។

BYD Qin L EV ស៊េរីឆ្នាំ ២០២៥ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e 3.0 Evo platform និងបានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ DiPilot 100 advanced intelligent driving assistance system គ្រប់ម៉ូដែលទាំងអស់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧២០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ លើសពីនេះ ក៏ទទួលបានការឌីស្សាញចុងក្រោយរបស់ BYD ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងដាសកង់ស្ព័រទំហំ ១៩អ៉ីញ​ជាដើម ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីន ក៏ដូចជាចម្ងាយនៃបើកបរ និងព័ត៌មានលម្អិតនៅផ្នែកខាងក្នុង ក្រុមហ៊ុន BYD មិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម