[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុន BYD រួមមាន BYD Seal និង BYD Dolphin បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអូស្រ្តាលី ANCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
ដើម្បីសម្រេចបាននៅចំណាត់ថ្នាក់ផ្កាយ ៥ ក្រោមកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្ត្រាលី រថយន្តត្រូវបានតម្រូវឲ្យទទួលបានស្តង់ដារខ្ពស់បំផុតក្នុងការធ្វើតេស្តទាំងអស់ និងបំពាក់នៅបច្ចេកវិទ្យាជំនួយសុវត្ថិភាពកម្រិតខ្ពស់ដោយ BYD Seal ទទួលបានពិន្ទុទៅលើ ៖
- ការពារអ្នកដំណើរពេញវ័យចំនួន ៨៩ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៥ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨២ ភាគរយ ខណៈម៉ូដែល BYD Dolphin ទទួលបាន ៨៥ ភាគរយ ដែលជាពិន្ទុះខ្ពស់ក្រៅពីម៉ូដែលទាំង ២ នេះ មានតែរថយន្ត Lexus RZ ប៉ុណ្ណោះដែលទទួលបានពិន្ទុនេះ នៅក្នុងការធ្វើតេស្តពីអង្គភាព ANCAP ។
គួរឲ្យដឹងថា BYD Dolphin គឺជារថយន្តអគ្គិសនីថ្មីដែលមានតម្លៃទាបដែលដាក់លក់នៅក្នុងប្រទេសអូស្ត្រាលីដែលមានតម្លៃចាប់ពី ២៥ ០៨៩ ដុល្លារ ខណៈ BYD Seal មានតម្លៃលក់ ៣២ ១៨៥ ដុល្លារ ៕