BYD Seal មួយគ្រឿងបានឆេះ ព្រោះម្ចាស់ធ្វើរឿងមួយនេះ

ចរាចរណ៍​មាន​ភាព​ចលាចល បន្ទាប់ពីរថយន្ត​រថយន្ត BYD Seal មួយគ្រឿង បាន​ឆាបឆេះ ប៉ុន្តែ​សំណាង​​អ្នកបើកបរបាន​រត់គេចចេញ​​មុន​ពេល​ភ្លើង​ឆេះ​រាលដាលកាន់តែខ្លាំង។ រថយន្ត​ BYD Seal ពណ៌​ទឹកប្រាក់​បាន​ឆាបឆេះ​នៅ​ផ្លូវ Tuen Mun ក្រុង​ហុងកុង នៅពេលដែលរថយន្តកំពុងបើកបរ។ ក្នុងនោះ យោងតាមការស៊ើបអង្កេតអំពីលក្ខណ:បច្ចេកទេសដែលធ្វើឡើងនៅមជ្ឈមណ្ឌលសេវាកម្ម BYD បានបញ្ជាក់ថា អគ្គិភ័យនេះមិនបណ្តាលមកពីបញ្ហាមេកានិក ឬប្រព័ន្ធភ្លើងរបស់រថយន្តនោះទេ។ ដោយវា​ផ្តើម​ចេញពី Power Bank ដែល​ដាក់​លើ​កៅអី​អ្នកដំណើរ ដែលអាចបណ្តាលមកពី​ឡើង​កំដៅខ្លាំង។

ក្នុងនោះ BYD បញ្ជាក់​ថា​ប្រព័ន្ធ​អគ្គិសនី​ដែលមានតង់ស្យុង​ខ្ពស់​របស់​រថយន្ត​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការឆាបឆេះនោះ​ទេ បើ​ទោះជា​​កាប៊ីនរថយន្ត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ក៏​ដោយ​។ ការ​ត្រួត​ពិនិត្យ​បាន​បញ្ជាក់​ថា​សំណុំ Blade pin និង​តួ​ដែល​រួម​បញ្ចូល​គ្នា​នៅ​តែរក្សាសភាពដើមដដែល។ ទោះបីជាសីតុណ្ហភាពក្នុងកាប៊ីនឡើងដល់កម្រិតដែលធ្វើអោយរលាយប្លាស្ទិក និងកញ្ចក់ខាងក្នុងក៏ដោយ កោសិកាថ្មមិនឡើងកំដៅខ្លាំងនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា រថយន្ត BYD Seal ត្រូវបានផលិតឡើងនៅលើតួរគ្រោងឆ្អឹង e-Platform 3.0 ដោយប្រើបច្ចេកវិទ្យា Cell-to-Body (CTB) និងប្រើប្រាស់អាគុយ Blade LFP របស់ BYD ដែលផ្តល់នូវសុវត្ថិភាពខ្ពស់មួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម