[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត BYD Seal DM-i ប្រភេទ sedan ដំណើរការដោយ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ២២ ៨០០ ដុល្លារ ដល់ ៣២ ៤០០ ដុល្លារក្នុងប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ BYD Seal DM-i plug-in hybrid version ត្រូវបានរចនាក្រោមភាសារចនាឲ្យឈ្មោះថា BYD Ocean Series ភ្ជាប់មកជាមួយការរចនាស្រដៀងនឹង BYD Seal ដែលមានប៉ាណាមុខរចនាថ្មី អបសងខាងដោយចង្កៀងមុខរាងស្រួច ព្រមទាំងបំពាក់ថាសកង់ទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ អាចភ្ជាប់មុខងារដ៏សំបូរបែប ព្រមតាំងអេក្រង់បង្ហាញលើកញ្ចក់ ភ្លើងលម្អ ៣១ ពណ៌ កន្លែងសាកថ្មឥតប្រើខ្សែ និងកាម៉េរា ៣៦០ ដឺក្រេទៀតផង ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង ១៩៤ សេះ និងកម្លាំងរមួល ៣១៦ ញ៉ូតុនម៉ែត្រ ។ លើសពី ក៏មានជម្រើសអាគុយចំនួន ២ គី
- អាគុយទំហំ ១៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២១ គីឡូម៉ែត្រ
- អាគុយទំហំ ៣០,៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយគំាទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ១៩ នាទី៕