BYD Seal DM-i ប្រភេទ Plug-in hybrid អត់ប្រើសាំងជិះបាន ២០០ គីឡូម៉ែត្រ តម្លៃតែខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត BYD Seal DM-i ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid មានរហូតដល់ទៅ ៦ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ២២ ២៣០ ដុល្លារ ដល់ ៣២ ០២៩ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងសរុប ៤ ៩៨០ មម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅដោយនៅផ្នែកខាងមុខបំពាក់ប៉ាណាគ្មានស៊ុម ប្រើប្រាស់នៅចង្កៀងមុខ-ក្រោយប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy wheels ទំហំ ១៨ អ៉ីញ​ និងបានឌីស្សាញដៃទ្វាបែប  flash-door ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចភ្ជាប់មុខងារដ៏សំបូរបែប, ប៉ូតុង Start/Stop ប្រើជាមួយ Smart-key កៅអីស្រោបដោយស្បែកមុខងារខ្យល់-កំដៅអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ ។ លក្ខណៈពិសេសផ្សេងទៀត ប្រព័ន្ធបញ្ជាដោយសំលេង កន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេង ១២ ចំណុច និងមួយចំនួនច្រើនទៀត។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ plug-in hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៣៦ សេះ និងថាមពលពីម៉ូទ័រអគ្គិសនីកម្លាំង ២១៤ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ Blade Battery ទំហំ ៣០,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ មានរបៀបបើករចចំនួន ៦ គឺ EV, HEV, Sport, Eco, Normal និង Snow ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម