
ចរាចរណ៍មានភាពចលាចល បន្ទាប់ពីរថយន្តរថយន្ត BYD Seal មួយគ្រឿង បានឆាបឆេះ ប៉ុន្តែសំណាងអ្នកបើកបរបានរត់គេចចេញមុនពេលភ្លើងឆេះរាលដាលកាន់តែខ្លាំង។ រថយន្ត BYD Seal ពណ៌ទឹកប្រាក់បានឆាបឆេះនៅផ្លូវ Tuen Mun ក្រុងហុងកុង នៅពេលដែលរថយន្តកំពុងបើកបរ។ ក្នុងនោះ យោងតាមការស៊ើបអង្កេតអំពីលក្ខណ:បច្ចេកទេសដែលធ្វើឡើងនៅមជ្ឈមណ្ឌលសេវាកម្ម BYD បានបញ្ជាក់ថា អគ្គិភ័យនេះមិនបណ្តាលមកពីបញ្ហាមេកានិក ឬប្រព័ន្ធភ្លើងរបស់រថយន្តនោះទេ។ ដោយវាផ្តើមចេញពី Power Bank ដែលដាក់លើកៅអីអ្នកដំណើរ ដែលអាចបណ្តាលមកពីឡើងកំដៅខ្លាំង។


ក្នុងនោះ BYD បញ្ជាក់ថាប្រព័ន្ធអគ្គិសនីដែលមានតង់ស្យុងខ្ពស់របស់រថយន្តមិនជាប់ពាក់ព័ន្ធនឹងការឆាបឆេះនោះទេ បើទោះជាកាប៊ីនរថយន្តរងការខូចខាតធ្ងន់ធ្ងរក៏ដោយ។ ការត្រួតពិនិត្យបានបញ្ជាក់ថាសំណុំ Blade pin និងតួដែលរួមបញ្ចូលគ្នានៅតែរក្សាសភាពដើមដដែល។ ទោះបីជាសីតុណ្ហភាពក្នុងកាប៊ីនឡើងដល់កម្រិតដែលធ្វើអោយរលាយប្លាស្ទិក និងកញ្ចក់ខាងក្នុងក៏ដោយ កោសិកាថ្មមិនឡើងកំដៅខ្លាំងនោះទេ។

គួរបញ្ជាក់ផងដែរថា រថយន្ត BYD Seal ត្រូវបានផលិតឡើងនៅលើតួរគ្រោងឆ្អឹង e-Platform 3.0 ដោយប្រើបច្ចេកវិទ្យា Cell-to-Body (CTB) និងប្រើប្រាស់អាគុយ Blade LFP របស់ BYD ដែលផ្តល់នូវសុវត្ថិភាពខ្ពស់មួយ៕






















