
[បរទេស] យោងតាមទិន្នន័យរបស់ VFACTS និង Electric Vehicle Council (EVC) បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធ BYD Sealion 7 បានវ៉ាដាច់រថយន្ត Tesla Model Y ក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ប្រទេសអូស្ត្រាលី (EV) នៅក្នុងខែមេសា ឆ្នាំ ២០២៥ ។
ក្នុងនោះ រថយន្តអគ្គិសនីសុទ្ធ BYD Sealion 7 លក់បានចំនួន ៧៤៣ គ្រឿង ឈរកំពូលតារាង ខណៈ Tesla Model Y លក់បានចំនួនសរុប ២៨០គ្រឿងប៉ុណ្ណោះ ឈរនៅលេខរៀងទី ៨ នៃការលក់ក្នុងខែមេសា ឆ្នាំ ២០២៥ នៅប្រទេសអូស្រ្តាលី ។
គួរឲ្យដឹងថា Tesla Model Y ជារថយន្តអគ្គិសនីសុទ្ធ EV ដែលលក់ដាច់បំផុតរបស់ប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ ២០២៣ ត្រូវបានទម្លាក់ដោយ BYD Sealion 7 ដោយសារតែម៉ូដែល Tesla Model Y នេះ មិនមែនជាម៉ូដែល Juniper ស៊េរីឆ្នាំ ២០២៥ នោះទេ ៕