BYD Song L ប្រើ Hybrid ជំនាន់ទី៥ គ្រោងចេញលក់នៅចិនជាមួយតម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារចិន] យោងតាម MIIT របស់ប្រទេសចិន នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ applied នូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ BYD Song L ប្រភេទកូនកាត់ Plug-in Hybrid (DM-i5) ជាមួយតម្លៃលក់ចន្លោះពី ១៦​,៥៥០ ដល់ ១៧,៩០០ដុល្លារ នៅលើទីផ្សារកំណើត។

រថយន្តសេរ៊ីថ្មីនេះមានប្រវែងតួខ្លួនសរុប ៤,៧៨០ ម.ម ទទឹង ១,៨៩៨ ម.ម កំពស់ ១,៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៨២ ម.ម ដែលដំណើរការដោយម៉ាស៊ីន Plug-in hybrid (DM-i 5.0) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ប្រភេទ ផ្គួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៤ សេះ និងអាចបើកបរបានចម្ងាយពី ២១០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ២,៩ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះមានការរចនាបែបអនាគត Dragon Face Design ដោយភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំអមដោយចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម​ អូសកាត់តភ្ជាប់គ្នាដោយភ្លើង DRLs មួយខ្សែ និងប្រើប្រាស់ដៃទ្វារអាចដកដាក់បាន ជាដើម ។ ខណៈ ផ្នែកខាងក្នុង មិនទាន់មានរបាយការណ៏នៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម