BYD Xia ប្ដូរឈ្មោះថ្មីដើម្បីត្រៀមដាក់លក់នៅលើទីផ្សារសកល

រថយន្ត BYD Xia នឹងត្រូវប្ដូរឈ្មោះទៅ BYD M9 ដើម្បីធ្វើការដាក់លក់នៅទីផ្សារសកល ខណៈទីផ្សារដំបូង ដែលរំពឹងថានឹងមានវត្ដមានរថយន្ដប្រើប្រាស់ឈ្មោះថ្មីនេះ ទំនងជាប្រទេសម៉ិកស៊ិក។

Sales of BYD Xia Hybrid MPV Begin in Chinaរថយន្ត BYD Xia ត្រូវបានដាក់តាំងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្ត Chengdu កាលពីខែសីហា ឆ្នាំ២០២៤។ ឈ្មោះភាសាចិនរបស់រថយន្ដនេះ បានដកស្រង់ចេញពីប្រវត្តិសាស្ត្របែបប្រពៃណី រាជវង្សសៀ (Xia dynasty)។ កាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ រថយន្ត BYD Xia មានវត្ដមាននៅកក្នុងទីផ្សារក្នុងស្រុកជាផ្លូវការ ហើយដាក់លក់ជាមួយនឹងតម្លៃចន្លោះពី ៣៤ ៧៥០ ទៅ ៤៣ ១០០ដុល្លារ។ នៅពេលឆាប់ៗខាងមុខនេះ រថយន្តនេះនឹងចេញលក់នៅទីផ្សារសកលក្រោមឈ្មោះថា BYD M9។

BYD Xia PHEV minivan will go overseas under M9 nameស្ដិតក្រោមឈ្មោះ BYD Xia រថយន្ដនេះត្រូវបានដាក់លក់នៅប្រទេសថៃ ឥណ្ឌូនេស៊ី ហុងកុង និងប្រទេសច្រើនទៀត។ ខណៈឈ្មោះ BYD M9 នឹងចូលខ្លួនក្នុងទីផ្សារសកល ហើយទីផ្សារសកលដំបូងគេទំនងជាប្រទេសម៉ិកស៊ិក ក្នុងប្រភេទម៉ូឌែល M-series។ BYD បានលក់រថយន្តប្រមាណ ៤០ ០០០គ្រឿង នៅប្រទេសម៉ិកស៊ិកកាលពីឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៥នេះ ពួកគេបានកំណត់គោលដៅលក់ខ្ពស់ជាងមុនរហូតដល់ ៨០ ០០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត BYD M9 ត្រៀមសម្រាប់ដាក់លក់នៅទីផ្សារក្រៅប្រទេស ត្រូវបានគេប្រទះឃើញកំពុងដឹកជញ្ចូននៅទីក្រុងសៀងហៃ។  រថយន្ដនេះទំនងជារថយន្តសម្រាប់ដាក់តាំងបង្ហាញ មិនមែនសម្រាប់លក់ទេក្នុងជំហានដំបូង ។ ទោះជាយ៉ាងណាក៏ដោយ BYD មានគោលបំណងចាប់ផ្តើមការលក់ M9 នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ។

BYD Xia MPV officially launched – Jingyang Electronicsរថយន្ត BYD Xia ប្រើប្រព័ន្ធ 5.0 DM ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ turbocharger អាចផលិតកម្លាំងបាន ១៥៤សេះ បន្ថែមកជាមួយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតបាន ២៦៨សេះ ។ រថយន្ដនេះបំពាក់មកជាមួយអាគុយទំហំ 20.4 kWh និង 36.6 kWh ដែលអាចធ្វើដំណើរបានចម្ងាយ ១០០ ទៅ ១៨០គីឡូម៉ែត្រ ពេលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ០៦០គីឡូម៉ែត្រ។ ចំពោះកម្រិតសុីសាំង BYD Xia សុីប្រមាណ ៥.៣លីត្រក្នុង១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម