
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Yangwang ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនៅរថយន្តកំពូលកម្លាំង Yangwang U7 ប្រភេទរថយន្ត sedan ជាមួយតម្លៃលក់ចាប់ពី ៨៦ ៥០០ ដុល្លារ ដល់ ៩៨ ០០០ ដុល្លារនៅប្រទេសចិន ។
BYD Yangwang U7 ផលិតឡើងនៅលើគ្រោងឆ្អឹង e4 platform ដំណើរការដោយ
- ម៉ូទ័រអគ្គិសនីចំនួន ៤ ផលិតកម្លាំងបានសរុប ១ ២៨៧ សេះ និងកម្លាំងរមួល ១ ៦៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade batteries ទំហំ ១៣៥,៥ គីឡូវ៉ាត់ម៉ោង បើកបរបានចម្ងាយ ៧២០ គីឡូម៉ែត្រ សាកថ្មល្បឿនលឿន បានពី ៣០-៨០% ប្រើរយៈពេល ២០នាទី អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ២,៩ វិនាទី និងមានល្បឿនបើកបរខ្ពស់បំផុត ២៧០ គីឡូម៉ែត្រ/ម៉ោង សម្រាប់ម៉ូដែល EV
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៤ ផ្គួបជាមួយអាគុយប្រភេទ Blade batteries ទំហំ ៥២,៤ គីឡូវ៉ាត់ម៉ោង បើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រដោយប្រើអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំងពេញ ៦០លីត្រ អាចបើកបរបានចម្ងាយ ១ ០០០ គីឡូម៉ែត្រ សាកថ្មល្បឿនលឿន បានពី ៣០-៨០% ប្រើរយៈពេល ១០នាទីប៉ុណ្ណោះ សម្រាប់ម៉ូដែល PHEV។
រថយន្តនេះ ត្រូវបានបំពាក់ជាមួយប្រព័ន្ធជើងក្រោមថ្មី DiSus-Z suspension system មានរូបរាងបែបស្ព័រ ដែលបំពាក់ដោយកាងនិងចង្កៀងខាងមុខរាងអក្សរ C, ដំបូល Panoramic, រ៉ាដា ៣គ្រាប់ និងកាម៉េរ៉ា ១៣គ្រាប់ជាដើម ។
ចំពោះនៅផ្នែកខាងក្នុងប្រើកៅអីស្រោបដោយស្បែកប្រភេទ Nappa Leather និងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ DiLink 150 smart cockpit system រួមទាំងប្រព័ន្ធ DeepSeek R1 Ai ផងដែរ ។ លើសពីនេះ ក៏បានបញ្ចូលនៅប្រព័ន្ធជំនួយការអ្នកបើកបរ Gods’s Eye កម្រិត A ទៀតផង ៕