BYD Yuan Plus ឆ្នាំ ២០២៤ តម្លៃលក់តែជាង ១មុឺនដុល្លារ សាកភ្លើង ៣០នាទី ជិះបាន ៥១០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ BYD Yuan Plus ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃលក់ធូរជាងម៉ូដែលឆ្នាំមុនដល់ទៅ ២ ២០០ដុល្លារ ពោលគឺំមានតម្លៃលកចាប់ពី ១៦ ៦៥០ ដុល្លារនៅទីផ្សារប្រទេសចិន ។

BYD Yuan Plus ស៊េរីឆ្នាំ ២០២៤ មានប្រវែងតួខ្លួនសរុប ៤ ៤៥៥ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៦១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២០ ម.ម បំពាក់ជាមួយម៉ួទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ១០% ដល់ ៨០% ប្រើរយពេល ៣០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ ត្រូវបានបំពាក់មកជាមួយប៉ាណាមុខបិទជិតតុបតែងជាក្រូម៉េ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការណ៍ DiLink 4.0 intelligent system និងប្រព័ន្ធបញ្ជាដោយសំឡេងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម