[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Yuan UP ស៊េរីឆ្នាំ ២០២៤ ប្រភេទអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការក្នុងខែមិនានៅប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ១៤ ០៦៤ ដុល្លារ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៦៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៧ សេះ ផ្គួបជាមួយអាគុយទំហំ ៤៥,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០១គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
សម្រាប់ការរចនានផ្នែកខាងក្រៅរបស់ BYD Yuan UP ស៊េរីឆ្នាំ ២០២៤ ផ្តោតទៅលើការជ្រែកខ្យល់ aerodynamic បានយ៉ាងល្អ ដោយមានរន្ធខ្យល់ផ្នែកខាងមុខ ដៃទ្វារប្រភេទ flash-door កាង spoiler ជាប់ដំបូលខាងក្រៅលយចេញមកក្រៅ ព្រមទាំងចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រផងដែរ ។
រីឯនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជារមុខងារសំខាន់ៗ ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថល ក៏ដូចជាដំបូលកញ្ចក់ទំហំធំ ៕