
[បរទេស] ក្រុមហ៊ុនផលិរថយន្ត BYD គ្រោងនឹងបញ្ចេញរថយន្តភីកអាប់ខ្នាតធំ ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ូដែលដូចជា Ford F-150, Chevrolet Silverado, និង Toyota Tundra ដែលអាចផ្តល់ជូនទាំងអគ្គិសនីសុទ្ធ EV និង Plug-in hybrid ផងដែរ ។
ភីកអាប់ខ្នាតធំនេះ កំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ដែលអាចផលិតឡើងដោយផ្អែកនៅលើភីកអាប់ម៉ូដែល BYD Shark 6 ខណៈព័ត៌មានលម្អិតទាក់ទងទៅនឹងថាមពលម៉ាស៊ីន ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថា អាចទទួលបានម៉ាស៊ីនធំជាង BYD Shark 6 ។
គួរឲ្យដឹងថា ភីកអាប់ខ្នាតធំថ្មីរបស់ BYD នេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៧ ដោយមិនទំនងត្រូវបានលក់នៅសហរដ្ឋអាមេរិកដោយសារតែពន្ធ ប៉ុន្តែអាចនឹងមានលក់នៅក្នុងទីផ្សារដូចជាប្រទេសអូស្ត្រាលីជាដើម ៕