
ស្របពេលដែលក្រុមហ៊ុនជាច្រើនកំពុងសម្រុកបញ្ចេញនូវរថយន្តស៊េរីថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD M9 MPV ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសចេញជាផ្លូវការនៅក្នុងថ្ងៃទី០៤ ក្នុងខែខែវិច្ឆិកាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD M9 ឆ្នាំ២០២៦ នេះ មានប្រវែង ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់ ៣ ០៣៥ ម.ម ។ ក្នុងនោះ បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុន រថយន្តស៊េរីថ្មីនេះ គឺអាចបើកបរបានចម្ងាយដល់ទៅ ២១៨គីឡូម៉ែត្រឯណ្ណោះ ដោយអគ្គិសនីសុទ្ធ។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ជាពិសេសគឺទៅលើផ្នែកបច្ចេកវិទ្យាតែម្តង។ លើសពីនេះ ក៏នឹងទទួលបាននូវប្រព័ន្ធ LiDAR លើដំបូល ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរឆ្លាតវៃ DiPilot B ផងដែរ។ ខណៈតម្លៃវិញ គឺអាចនឹងមានតម្លៃលក់ចាប់ពី ៣៤ ៣០០ដុល្លារ ដល់ ៤២ ៦០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន៕
 
            
 
		






























