[ទីផ្សារបរទេស] កាលពីខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបញ្ចេញរូបភាព teaser នៃរថយន្តអគ្គិសនីនេះ Han EV Special Limited Edition ដែលរថយន្តប្រភេទ sedan មុនពេលបង្ហាញខ្លួនជាផ្លូវនៅថ្ងៃទី ១០ ខែមេសា ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្តអគ្គិសនី BYD HAN EV Special Limited Edition ទទួលបានការរចនារូបរាងជាមួយនឹងតួខ្លួនពណ៌បៃតងថ្មី និងដុំហ្រ្វាំង caliper ពណ៌បៃតង ដែលផ្តល់នៅអារម្មណ៍ប្រណិតភាពនិងទាន់សម័យ។
ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងយ៉ាងពិសេសជាមួយនឹងពណ៌បៃតង ទទួលបានបទពិសោធន៍បច្ចេកវិទ្យាទំនើប និងប្រណិតខ្លាំងណាស់ ហើយត្រូវបានបំពាក់ដោយការតភ្ជាប់បណ្តាញឆ្លាតវៃ 5G DiLink 4.0 ដែលគ្របដណ្តប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ DiPilot និងដៃចង្កូតមុខងារកម្តៅផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី BYD HAN EV Special Limited Edition ត្រូវបានរំពឹងថានឹងមានភ្ជាប់មកជាមួយអាគុយ lithium iron phosphat អាចបើកបរបានចម្ងាយប្រហែល ៥០៦ គីឡូម៉ែត្រ ៥៥០ គីឡូម៉ែត្រ និង ៦០៥ គីឡូម៉ែត្រក្នុងកាសាកថ្មម្តង។
គួរបញ្ជាក់ផងដែរ សម្រាប់ព័ត៌មានលម្អិតបន្ថែមនៃរថយន្តនេះ ក្រុមហ៊ុន BYD និងធ្វើការបង្ហាញក្នុងថ្ងៃដាក់បញ្ចេញរថយន្តនេះជាផ្លូវការ៕