BYD របស់ចិន នឹងបញ្ចប់ការផលិតរថយន្តម៉ាស៊ីនចំហេះ ដើម្បីផ្តោតលើអគ្គិសនី និង Plug-in hybrid វិញនៅត្រឹមឆ្នាំ២០៤០

[បរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុនផលិតរថយន្តចិន BYD នឹងបញ្ចប់ការផលិតរថយន្តម៉ាស៊ីនចំហេះដើម្បីផ្តោតលើរថយន្តអគ្គិសនី និងរថយន្តប្រើប្រាស់ម៉ាស៊ីន Plug-in hybrid វិញ នៅត្រឹមឆ្នាំ២០៤០។

សម្រាប់ BYD ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំង ៦ ផ្សេងទៀតដូចជា Ford, Mercedes-Benz, Jaguar Land Rover, Volvo និង GM បានចុះហត្ថលេខាលើយុទ្ធនាកាជាសកលដើម្បីបញ្ឈប់ផលិតរថយន្តប្រើប្រាស់ម៉ាស៊ីនចំហះនៅឆ្នាំ ២០៤០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះនៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន BYD បាននិយាយថា៖ យើងនឹងឆ្លើយតបទៅការសន្យារបស់ទីក្រុងប៉េកាំងក្នុងការជំរុញការប្រើប្រាស់ថាមពលបៃតង (Green Energy) ដើម្បីនាំយកការបំភាយកាបូនដល់កម្រិតកំពូលនៅឆ្នាំ ២០៣០។ បន្ថែមពីនេះយើងនឹងបន្តផ្តល់សេវាកម្ម និងការផ្គត់ផ្គង់គ្រឿងបន្លាស់ដល់អតិថិជនដែលប្រើប្រាស់រថយន្តប្រេងឥន្ធនៈដែលមានស្រាប់ផងដែរ។

សូមបញ្ជាក់ថាក្រុមហ៊ុន BYD បានលក់រថយន្តប្រើប្រាស់ថាមពល NEV ចំនួន ១០៤ ៨៧៨ គ្រឿងក្នុងខែមីនា ដែលកើនទ្បើងដល់ ២៤ ២១៨ គ្រឿងកាលពីឆ្នាំមុន។ ដោយទ្បែកចំពោះការលក់រថយន្តអគ្គិសនីសុទ្ធបានចំនួន ៥៣ ៦៦៤ គ្រឿង, រថយន្តប្រើប្រាស់ម៉ាស៊ីន Plug-in hybrid បាន ៥០ ៦៧៤ គ្រឿង និងរថយន្ត NEV ពាណិជ្ជកម្មចំនួន ៥៤០ គ្រឿងជាដើម៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម