BYD វ៉ាដាច់ Toyota លក់រថយន្តអគ្គិសនីបានច្រើនជាងនៅក្នុងទីផ្សារប្រទេសជប៉ុន!

នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ វិស័យរថយន្តអគ្គិសនី (EV) បានបង្ហាញការផ្លាស់ប្តូរដ៏សំខាន់នៅទីផ្សារប្រទេសជប៉ុន ស្របពេលដែលក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីបានចំនួន ២ ២២៣ គ្រឿង កើនឡើង ៥៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកឯ Toyota ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ជប៉ុនវិញ លក់បានត្រឹមតែ ២ ០៣៨ គ្រឿង ប៉ុណ្ណោះ​ ធ្លាក់ចុះ ៣០ភាគរយ និងមានអត្រាលក់ទាបជាងក្រុុមហ៊ុន BYD ។

គួរបញ្ជាក់ថា BYD បានចូលទីផ្សារជប៉ុនក្នុងឆ្នាំ ២០២៣ ដោយដាក់លក់ម៉ូឌែល Crossover Atto 3, Dolphin និង Seal EV ។ បន្ថែមពីនេះ គម្រោងរបស់ BYD សម្រាប់ឆ្នាំ ២០២៥ គឺដាក់បង្ហាញម៉ូឌែលថ្មី BYD Sealion 07 EV ជាមួយតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារ និងបើកហាងលក់ចំនួន ១០០ទីតាំង នៅក្នុងប្រទេសជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ការទទួលយក ឫក៏ការប្រើប្រាស់រថយន្ត EV នៅក្នុងប្រទេសជប៉ុន គឺមានអត្រាធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រឈមជាមួយការធ្លាក់ចុះចំណែកទីផ្សារចុះក្រោម ២ភាគរយ ក្នុងឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម