Bye Bye រថយន្តចំហេះក្នុង! ប្រទេសអឺរ៉ុប១នេះ សម្រេចការលក់រថយន្តថ្មី ជាប្រភេទ EV ១០០% ហើយ

នៅទីបំផុតប្រទេសន័រវេ បានសម្រេចជោគជ័យហើយ​លើការលក់​រថយន្តថ្មីៗ ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ បាន១០០% ហើយ ពោលគឺ​ក្នុងទីផ្សាររថយន្តថ្មីនៅក្នុងឆ្នាំ២០២៥នេះ មិនមានរថយន្តចំហេះក្នុងទៀតឡើយ។

លោក Jens Stoltenberg រដ្ឋមន្រ្តីហិរញ្ញវត្ថុន័រវវេ បាន​ថ្លែងកាលពីថ្ងៃទី១៥ ខែតុលាថា «យើងធ្លាប់មានគោលដៅថា រថយន្តដឹកអ្នកដំណើរថ្មីៗទាំងអស់ គួរតែជាប្រភេទអគ្គិសនី​នៅត្រឹមឆ្នាំ២០២៥ ហើយពេលនេះ​យើងអាចនិយាយបានថា គោលដៅនេះគឺបានសម្រេចហើយ»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពជោគជ័យនេះ គឺបានមកពីការលើកទឹកចិត្តខ្ពស់របស់​រដ្ឋាភិបាលន័រវេ សម្រាប់​ការទិញរថយន្តអគ្គិសនី និងការដំឡើងពន្ធលើរថយន្តចំហេះក្នុង។ តែយ៉ាងណាមិញ ន័រវេ នឹងគ្រោងកាត់បន្ថយការលើកទឹកចិត្តនេះមកវិញ ជាពិសេស​នឹងគិតគូរជាថ្មីលើការយកពន្ធរថយន្តអគ្គិសនី ចាប់ពីឆ្នាំក្រោយទៅ ហើយនឹងបញ្ចប់ការលើកលែងពន្ធ EV តែម្តង នៅឆ្នាំ​២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម