ក្រុមហ៊ុន Cadillac បានបញ្ចេញរថយន្ត Sedan ប្រណីត ម៉ូដែល CT5 ស៊េរីឆ្នាំ ២០២០ របស់ខ្លួនជាផ្លូវការ។
Cadillac CT5 ស៊េរីថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីជំនួសម៉ូដែល CTS ជាមួយនឹងការរចនាបានមកពីម៉ូដែល CT6 និង Escala Concept ហើយមានរូបរាងតូច តែស្រស់សង្ហា ស្ព័រ ព្រមទាំងប្រណីតទៀតផង។ CT5 ត្រូវបានផលិតឡើងលើគ្រោងឆ្អឹង Alpha ដែលមានលើម៉ូដែល CTS , ATS ក៏ដូចជា Chevy Camaro ផងដែរ។
CT5 ប្រើម៉ាស៊ីនចំនួន ២ ជម្រើស គឺ ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង (ស្តង់ដារ) និង ម៉ាស៊ីនចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង។ ម៉ាស៊ីនទាំង ២ ជម្រើសនេះ ប្រើប្រាស់ជាមួយនឹងប្រអប់លេខអូតូ ១០ វគ្គ និង ប្រព័ន្ធបើកបរប៉ុងមួយ RWD។
សូមបញ្ជាក់ថា Cadillac CT5 ឆ្នាំ ២០២០ មានតម្លៃចាប់ពី ៣៧ ៨៩០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក៕