Cadillac CT6 ជំនាន់ថ្មី បង្ហាញខ្លួនឡើងវិញនៅក្នុងប្រទេសចិន ជាមួយតម្លៃខ្ទង់ ៥ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] បន្ទាប់ពីបានបញ្ចប់ការផលិតនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០២០ មក ពេលនេះ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-GM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Cadillac CT6 ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រភេទ sedan ដែលមានភាពប្រណិតខ្លាំង និងពោលពេញទៅដោយបច្ចេកវិទ្យាជាច្រើន ជាមួយតម្លៃលក់ចាប់ពី ៥០ ៨៣០ ដុល្លារ (50,830$) ដល់ ៦៦ ៣៧៥ ដុល្លារ (66,375$) នៅលើទីផ្សារប្រទេសចិន។

រថយន្តរបស់ប្រទេសចិននេះ មានប្រវែងតួខ្លួនសរុប ៥ ២២៣ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១០៩ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ CT6 ទទួល​បានការរចនាប័ទ្ម​ដែល​បំផុស​គំនិត​ដោយ​ Cadillac Escala ឆ្នាំ ២០១៦ ជាមួយផ្នែកខាងមុខត្រូវបានការផ្លាស់ប្តូរទាំងស្រុង ដែលប៉ាណាមុខមួយផ្ទាំងធំ អបសងខាងចង្កៀងមុខ LED បញ្ឈរ ដែលជំនួយដល់ប្រព័ន្ធ Aerodynamic បានយ៉ាងល្អ ។ ផ្នែកខាងក្រោយមានបំពង់ស៊ីមាំងភ្លោះ កាង spoiler ជាប់ទ្វារក្រោយលយចេញមកក្រៅ និងចង្កៀង LED រាងជាអក្សរ L ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ផ្តល់នៅភាពប្រណិតខ្លាំង ដោយបានតុបតែងជាមួយគ្រឿងបរិក្ខាមានតម្លៃថ្លៃដូចជា ឈើ ពូកស្បែកប្រភេទ Fina Nappa និងបំពាក់អេក្រង់កោងទំហំដល់ទៅ ៣៣ អ៉ីញ កម្រិត 9K គាំទ្រដោយឈីប Qualcomm 8155 ឧបករណ៍បំពងសំឡេងម៉ាក AKG ចំនួន ១៩ ចំនុច និងប្រព័ន្ធកាត់បន្តយសំលេងរំខាងចូលទៅក្នុងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនដូចទៅនឹងជំនាន់មុន ពោលគឺម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៣៣ សេស ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ។ លើសពីនេះ ម៉ូដែលជំនាន់ថ្មីនេះ ក៏បានអាប់ឌេតនៅប្រព័ន្ធ MRC magnetic suspension 4.0 ផ្តល់នៅភាពបើកបរប្រសើរជាងមុន ៤៥% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម