Cadillac CT6 ស៊េរីឆ្នាំ ២០២៤ ជំនាន់ថ្មី បង្ហាញរូបរាងជាលើកដំបូងនៅក្នុងប្រទេសចិន

[បរទេស] រថយន្ត Cadillac CT6 ជំនាន់ទី ២ ត្រូវបានបែកធ្លាយដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសចិន បង្ហាញពីការរចនាផ្នែកខាងក្រៅ និងលក្ខណៈពិសេសមួយចំនួន។ ម៉ូដែលថ្មីនេះជាម៉ូដែលខ្ពស់បំផុតរបស់ Cadillac ដែលប្រើថាមពលចំហេះសម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។

second-generation

ផ្នែក​ខាង​ក្រៅ​នៃ​រថយន្ត​​ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​ប្រើ​ភាសា​រចនា​ថ្មី​ជាង​របស់ Cadillac។ ផ្នែកខាងមុខមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំអបដោយចង្កៀងមុខ LED រាងស្លីម និងអំពូលបំភ្លឺដែលដាក់បញ្ឈរនៅលើកាងបឺតខ្យល់។ ចង្កៀងខាងក្រោយរាងអក្សរ L មានរាងស្លីម ខ្ពស់ជាងមុន និងបំពង់ស៊ីមាំង ២ ដែលបង្ហាញពីកម្លាំងម៉ាស៊ីនរបស់រថយន្ត។

first-generation

តាមរូបភាពលេចធ្លាយពីមុនបានបង្ហាញនៅផ្នែកខាងក្នុង មានការរចនាបែប Escalade-style digital នៅលើផ្ទៃតាឡូដែលបានរចនាឡើងវិញ ជាមួយកុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប់គ្នាតែមួយ។ ម៉ូដែលនេះក៏ត្រូវបានគេរំពឹងថានឹងទទួលបានមុខងារបច្ចេកវិទ្យាបន្ថែមទៀត រួមទាំងប្រព័ន្ធចុងក្រោយបំផុតនៃប្រព័ន្ធ Super Cruise semi-autonomous system រួមជាមួយជម្រើសថ្មីសម្រាប់គ្រឿងបរិក្ខាដ៏ប្រណិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac CT6 ជំនាន់ទី  មានប្រវែងសរុប ៥ ២២៣ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៤ ៧៣ ម.ម ដែលប្រហាក់ប្រហែលនឹងជំនាន់ទី ១ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១០៩ ម.ម ម៉ូដែលថ្មីនេះ បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោយនៃ GM Omega RWD ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ​ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងអតិបរម៉ា ២៣០ គីឡូម៉ែត្រ/ម៉ោង។ សម្រាប់ព័ត៌មានបន្ថែមនឹងបង្ហាញនៅពេលរថយន្តនេះបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម