Cadillac Escalade ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី តម្លៃលក់ចាប់ពីជិត ៩មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Cadillac Escalade ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី ផ្តល់ជូននៅជម្រើស ៦ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៨៩ ៥៩០ ដុល្លារ ដល់ ១៦១ ៩០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Cadillac Escalade ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,២ លីត្រ V8 ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ៦២៤ ញ៉ូតុនម៉ែត្រ ។ ខណៈម៉ូដែល Escalade-V ប្រើ Supercharged អាចផលិតកម្លាំងបាន ៦៨២ សេះ និងកម្លាំងរមួល ៨៨៥ ញ៉ូតុនម៉ែត្រ មានទាំងជម្រើសប៉ុង១ និងប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅត្រូវផ្លាស់ប្តូរមួយចំនួនដូចជា ប៉ាណា និងរន្ធខ្យល់ផ្នែកខាងមុខថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រថ្មីទំហំដល់ទៅ ២៤អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំ ៣៥អ៉ីញនៅលើតាប្លូអាចប្រើប្រព័ន្ធជំនួយការអ្នកបើកបរ super cruise semi-autonomous driving system ក៏ដូចជាអេក្រង់នៅលើកុងសូលកណ្តាលសម្រាប់ប្រើមុខងារផ្សេងៗ និងឧបករណ៍បំពងសំឡេង ១៩ ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម