កាលពីថ្ងៃទី ១៧កន្លងទៅ ក្រុមហ៊ុន Cadillac បានធ្វើការចាប់ផ្តើមនៃការលក់សាកល្បង ឬ Pre-Sales សម្រាប់រថយន្តអគ្គិសនី Lyriq ក្នុងប្រទេសចិន ជាមួយការគាំទ្រយ៉ាងខ្លាំងដោយត្រឹមរយៈពេល ១ម៉ោង រថយន្តនេះទទួលបានការកក់លើសពីចំនួន ១០០០គ្រឿង។
ជាមួយការការកក់នេះ គឺត្រូវបានធ្វើឡើងតាមរយៈកម្មវិធី IQ របស់ក្រុមហ៊ុន Cadillac និងតាមរយៈ WeChat ជាមួយទឹកប្រាក់កក់មុនចំនួន ១៨៦ដុល្លារ។ លើសពីនេះ រាល់ការកក់ ឬទិញរថយន្ត SUV អគ្គិសនីនេះ មុនដំណាច់ខែមេសា ឆ្នាំ២០២២ នឹងទទួលបាននូវការសាកភ្លើងដោយឥតគិតថ្លៃចំនួណ ១០ម៉ឺនគីឡូម៉ែត្រ, កាដូរសម្រាប់ការចូលទៅកាន់កម្មវិធី IQ របស់ Cadillac និងជម្រើសពណ៌ខាងក្រៅពិសេសផងដែរ។
រថយន្ត Cadillac Lyriq នឹងចេញលក់នៅលើទីផ្សារប្រទេសចិន ជាមួយជម្រើសប្រភេទ Luxurious long-range ដែលមានតម្លៃចាប់ពី ៦៩ ០០០ដុល្លារ។
សូមបញ្ជាក់ផងដែរថា គ្រប់ម៉ូឌែលនៃរថយន្ត Lyriq ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Ultium platform ដែលបំពាក់ជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រ ឬ ៤៩៤គីឡូម៉ែត្រ៕