Cadillac XT6 ស៊េរីថ្មីចុងក្រោយ អាប់ដេតបន្ថែម បង្ហាញខ្លួននៅពិព័រណ៍រថយន្តក្នុងប្រទេសចិន ឯតម្លៃជិត ៥មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត XT6 ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover ទទួលបានការអាប់ដេតបន្ថែម នៅឯពិព័រណ៍រថយន្ត Guangzhou Auto Show កំពុងធ្វើឡើងនៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤៨ ៣៧៨ ដុល្លារ ។

Cadillac XT6 ថ្មីនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែប Luxury ដោយមានប៉ាណា និងរន្ធខ្យល់ខាងមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ​ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញថ្មី ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ទីតាំង និងឧបករណ៍បំព​ងសំឡេងម៉ាក ១៤ ចំនុចជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម