Cadillac បញ្ចេញម៉ូដែលថ្មីសម្រាប់វៃឡុកទីផ្សារប្រទេសចិនជាមួយតម្លៃជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Cadillac TX5 ស៊េរីឆ្នាំ ២០២៥ រូបរាងថ្មី សម្រាប់ទីផ្សារប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ៣៩ ៤៥៨ ដុល្លារ ។

Cadillac TX5 នៅទីផ្សារប្រទេសចិន ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២២៧ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងផ្នែកខាងក្រៅគឺដូចគ្នាទៅនឹងម៉ូដែលរបស់ទីផ្សារសហរដ្ឋអាមេរិក ដោយបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ឌីស្សាញបែបបញ្ឈរ ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាមួយដុំហ្វ្រាំង six-piston Brembo រួមទាំងដុំហ្វ្រាំង Calipers ពណ៌ក្រហមជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៣៣អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧកបរណ៍បំពងសំឡេងម៉ាក AKG ១៥ចំនុច និងភ្លើងលម្អ ១២៦ពណ៌ ។ លើសពីនេះ ថែមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពដល់ទៅ ២២មុខងារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម