Camry Hybrid ឆ្នាំ ២០២១ តម្លៃធូរថ្លៃជាងស៊េរីឆ្នាំ ២០២០

Toyota Camry Hybrid ស៊េរី​ឆ្នាំ ២០២១ ដែល​បាន​បង្ហាញ​ចេញ​នៅ​សហរដ្ឋអាមេរិក​មាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Toyota Safety Sense 2.5 ដែល​ជា​ប្រព័ន្ធ​សុវត្ថិភាព​ជំនាន់​ចុង​ក្រោយ​បំផុត ហើយ​មុខងារ​នេះ​គឺ​មាន​មក​ជា​ស្តង់ដារ​មិន​ថា​ទិញ​ Camry Hybrid ប្រភេទ​ណា​ឡើយ។

ត្បិត​ថា​បាន​បន្ថែម​មុខងារ​ថ្មីៗ​​មែន ប៉ុន្តែ Camry Hybrid ស៊េរី​ថ្មី​បែរ​ជា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ស៊េរី​ឆ្នាំ​មុន​ទៅ​វិញ។ បើ​ផ្អែក​តាម​​វិបសាយ Roadshow បាន​ឲ្យ​ដឹង​ថា​ Camry Hybrid ស៊េរី​ឆ្នាំ ២០២១ នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី ២៨ ២៦៥​ដុល្លារ​ ដែល​ធូរ​ថ្លៃ​ជាង​មុន ១ ១៦០​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​​​ប្រភេទ SE មាន​តម្លៃ​ទាប​ជាង​មុន ១ ៣៤៥​ដុល្លារ ហើយ​ប្រភេទ XLE វិញ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន ៥៦០​ដុល្លារ។ សម្រាប់​ប្រភេទ XSE ដែល​ជា​ប្រភេទ​ខ្ពស់​ជាង​គេ​ទើប​មាន​​លើ​ស៊េរី​ឆ្នាំ ២០២១ គឺ​មាន​តម្លៃ ៣៣ ៧១៥​ដុល្លារ។

បើ​ងាក​ទៅ​មើល​តម្លៃ​ប្រភេទ​ប្រើ​​ម៉ាស៊ីន​ធម្មតា​មិន​មែន​ជា​ប្រភេទ Hybrid ឃើញ​ថា​តម្លៃ​ Camry LE ឆ្នាំ ២០២១ គឺ​មាន​ចាប់​ពី ២៥ ៩៦៥​ដុល្លារ ដូច​តម្លៃ​ឆ្នាំ​មុន​ដែរ។ សម្រាប់​ប្រភេទ​ផ្សេង​ទៀត​គឺ​មាន​ឡើង​ថ្លៃ​ចន្លោះ​ពី ៣១៥​ដុល្លារ ទៅ ៤១៥​ដុល្លារ ​ហើយ​ Camry TRD ឡើង​ថ្លៃ​​លើស​​មុន ១ ០១៥​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម