
ក្នុងដំណើរការពង្រឹងសុវត្ថិភាពសម្រាប់រថយន្តអគ្គិសនី, ប្រទេសចិនបានចេញស្តង់ដារថ្មីមួយដែលមានឈ្មោះថា GB 38031-2025 ដើម្បីធានាថាថ្ម ឬអាគុយរបស់រថយន្តនឹងមិនបង្កជាកាឆេះ ឬការផ្ទុះនាពេលអនាគត។ ក្នុងនោះ ក្រុមហ៊ុនផលិតថ្មដ៏ធំបំផុតរបស់ពិភពលោក CATL បានក្លាយជាក្រុមហ៊ុនដំបូងគេដែលអាចបំពេញតាមស្តង់ដារថ្មីនេះបានដោយជោគជ័យ ហើយស្តង់ដារនេះនឹងចូលជាធរមាននៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦។
ចំពោះការធ្វើតេស្តស្តង់ដារថ្មីរបស់ចិននេះ ត្រូវបានធ្វើឡើងដោយ CATARC ដែលជាស្ថាប័នអនុវិញ្ញាបនបត្ររថយន្ត និងធ្វើតេស្តសុវត្ថិភាពរបស់ប្រទេសចិន ដែលតម្រូវឱ្យថ្មមិនឆេះ ឬផ្ទុះសោះ បើទោះជាមានបញ្ហាបច្ចេកទេសកើតឡើងភ្លាមៗក៏ដោយ ជាមួយការតេស្តចំនួន ២ គឺការតេស្តស៊ាំកំដៅ និងការសាកល្បឿនលឿន ដែលអាចធានាបានថាថ្មអាចធន់នឹងសម្ពាធបច្ចេកទេសដោយគ្មានគ្រោះថ្នាក់។
នៅក្នុងការការតេស្តនេះ CATL បានប្រកាសថា ថ្ម Qilin ដែលជាបច្ចេកវិទ្យាថ្មជំនាន់ទី ៣ នៃ “Cell-to-Pack” (CTP) របស់ខ្លួនបានឆ្លងផុតការតេស្តនេះទាំងអស់តាមស្តង់ដារថ្មី។ ថ្ម Qilin នេះ មានដង់ស៊ីតេថាមពលរហូតដល់ 255 Wh/kg និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនដូចជា Aito, Xiaomi, Zeekr, Li Auto, Neta, Avatr និង Lotus ៕