CATL នឹងផ្គត់ផ្គង់កញ្ចប់អាគុយ សម្រាប់ឡានដឹកទំនិញអគ្គិសនី eActros LongHaul

ក្រុមហ៊ុន Daimler Truck AG និងក្រុមហ៊ុនផលិតអាគុយ CATL បានធ្វើការប្រកាសពង្រីកភាពជាដៃគូរវាងគ្នារបស់ពួក ក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់កញ្ចប់អាគុយលីដ្យូមដល់រថយន្តដឹកទំនិញអគ្គិសនី eActros LongHaul ដែលគ្រោងនឹងផលិតនៅឆ្នាំ ២០២៤ បន្ថែមទៀត​។

គួរបញ្ចាក់ផងដែរថាក្រុមហ៊ុនផលិតអាគុយ CATL បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់កញ្ចប់អាគុយដល់ក្រុមហ៊ុន Daimler Truck AG តាំងពីឆ្នាំ ២០១៩ សម្រាប់រថយន្ត  Mercedes-Benz eActros, Freightliner eCascadia និង eM2 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងផ្គត់ផ្គង់នឹងពន្យារដល់ឆ្នាំ ២០៣០ ហើយលោក Daimler មានប្រសាសន៍ថា“ កញ្ចប់អាគុយ នឹងរួមបញ្ចូលថាមពលដែលមានដង់ស៊ីតេខ្ពស់ ជាមួយនឹងអាយុកាលយូរអង្វែង ក៏ដូចជាសមត្ថភាពសាកលឿនដើម្បីបំពេញតាមតំរូវការពិសេសរបស់ឡានដឹកទំនិញធុនធ្ងន់ដើរដោយថាមពលអគ្គិសនីនេះ” ។

Daimler និង CATL ក៏មានបំណងរៀបចំរួមគ្នា ក្នុងការឌីស្សាញ និងអភិវឌ្ឍ កញ្ចប់កោសិកាថ្មជំនាន់ថ្មី សម្រាប់ឡានដឹកទំនិញផងដែរ ជាមួយការផ្តោតជាពិសេសលើភាពខុសគ្នា នៃម៉ូឌុល និងមាត្រដ្ឋានរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម