
កាលពីមុនឈ្មោះ Century ត្រូបានគេស្គាល់ថាជា Legendary ដែលដំណាងអោយរថយន្តប្រភេទ Sedan ប្រណិតលំដាប់អភិជនរបស់ Toyota ប៉ុន្តែពេលនេះឈ្មោះ Century ក៏កាន់តែសំខាន់សម្រាប់ Toyota ដោយនៅក្នុងពិពណ៌យានយន្ត Japan Mobility Show ប្រទេសជប៉ុន ក្រុមហ៊ុន Toyota បានប្រកាសថា Century ក្លាយជាម៉ាកយីហោរថយន្តប្រណិតលំដាប់អភិជនថ្មីរបស់ខ្លួន ហើយក៏នឹងឈានជើងចូលទីកាន់ទីផ្សាររថយន្តប្រណិតជាសកលផងដែរ ដោយម៉ូឌែលដែលនឹងក្លាយជាតួរអង្គសំខាន់នាពេលអនាគតនោះសម្រាប់ម៉ាកយីហោប្រណិតនេះ ប្រហែលជា Century Coupe ដែល Toyota ទើបបញ្ចេញគម្រូនេះ។

សម្រាប់គម្រូ Century Coupe ត្រូវបាន Toyota បញ្ចេញនូវតម្រុយកាលពី ២សប្តាហ៍កន្លងទៅ មុនពេលបញ្ចេញផ្លូវការក្នុងពិពណ៌យានយន្ត Japan Mobility Show នេះ ដោយត្រូវបានរចនាឡើងដោយមានតែទ្វា២ និងកៅអី២ ប៉ុណ្ណោះ។ សម្រាប់កៅអីសម្រាប់អ្នកបើកបរ ត្រូវបានរចនាឡើងផ្តាច់ចេញ និងខណ្ឌដោយ Console ដែលរចនាឡើងពីឈើ ដាច់ដោយឡែកពីកៅអីអ្នករួមដំណើរដែលត្រូវបានរំកិលទៅខាងក្រោយ ដើម្បីជួយផ្តល់នូវផាសុកភាពក្នុងការធ្វើដំណើរ។ បន្ថែមពីនេះរថយន្តនេះបំពាក់ជាមួយដៃចង្កូតក៏ត្រូវរចនាឡើងបែបអនាគត កុងទ័របង្ហាញព័ត៌មានឌីជីថល និងនាឡិការនៅតាបឡូផងដែរ។


ក្នុងនោះ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយថា “រថយន្ត Century ស្ថិតនៅចំណាត់ថ្នាក់កំពូលបំផុតក្នុងចំណោមម៉ាករថយន្តរបស់ខ្លួន។” នៅពេលទៅមុខ លោកចង់ “អភិវឌ្ឍ Century ឲ្យក្លាយជាម៉ាកមួយដែលនាំយកអត្តសញ្ញាណ និងមោទនភាពរបស់ប្រទេសជប៉ុន ចេញទៅសកលលោក។”

សូមបញ្ជាក់ផងដែរថា ក្រៅពី Century Coupe ក្រុមហ៊ុន Toyota ក៏បានបង្ហាញចេញនូវ Toyota Century ប្រភេទ Sedan, Toyota Century ប្រភេទ SUV និង Toyota Century GR ប្រភេទ Sedan ផងដែរ៕
















