ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Century ក្លាយជាម៉ាកយីហោរថយន្តប្រណិតលំដាប់អភិជនថ្មីរបស់ Toyota

Century ក្លាយជាម៉ាកយីហោរថយន្តប្រណិតលំដាប់អភិជនថ្មីរបស់ Toyota

កាលពីមុនឈ្មោះ Century ត្រូបានគេស្គាល់ថាជា Legendary ដែលដំណាងអោយរថយន្តប្រភេទ Sedan ប្រណិតលំដាប់អភិជនរបស់ Toyota ប៉ុន្តែពេលនេះឈ្មោះ Century ក៏កាន់តែសំខាន់សម្រាប់ Toyota ដោយនៅក្នុងពិពណ៌យានយន្ត Japan Mobility Show ប្រទេសជប៉ុន ក្រុមហ៊ុន Toyota បានប្រកាសថា Century ក្លាយជាម៉ាកយីហោរថយន្តប្រណិតលំដាប់អភិជនថ្មីរបស់ខ្លួន ហើយក៏នឹងឈានជើងចូលទីកាន់ទីផ្សាររថយន្តប្រណិតជាសកលផងដែរ ដោយម៉ូឌែលដែលនឹងក្លាយជាតួរអង្គសំខាន់នាពេលអនាគតនោះសម្រាប់ម៉ាកយីហោប្រណិតនេះ ប្រហែលជា Century Coupe ដែល Toyota ទើបបញ្ចេញគម្រូនេះ។

សម្រាប់គម្រូ Century Coupe ត្រូវបាន Toyota បញ្ចេញនូវតម្រុយកាលពី ២សប្តាហ៍កន្លងទៅ មុនពេលបញ្ចេញផ្លូវការក្នុងពិពណ៌យានយន្ត Japan Mobility Show នេះ ដោយត្រូវបានរចនាឡើងដោយមានតែទ្វា២ និងកៅអី​២​ ប៉ុណ្ណោះ។ សម្រាប់កៅអីសម្រាប់អ្នកបើកបរ ត្រូវបានរចនាឡើងផ្តាច់ចេញ និងខណ្ឌដោយ Console ដែលរចនាឡើងពីឈើ ដាច់ដោយឡែកពីកៅអីអ្នករួមដំណើរដែលត្រូវបានរំកិលទៅខាងក្រោយ ដើម្បីជួយផ្តល់នូវផាសុកភាពក្នុងការធ្វើដំណើរ។ បន្ថែមពីនេះរថយន្តនេះបំពាក់ជាមួយដៃចង្កូតក៏ត្រូវរចនាឡើងបែបអនាគត កុងទ័របង្ហាញព័ត៌មានឌីជីថល និងនាឡិការនៅតាបឡូផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយថា “រថយន្ត Century ស្ថិតនៅចំណាត់ថ្នាក់កំពូលបំផុតក្នុងចំណោមម៉ាករថយន្តរបស់ខ្លួន។” នៅពេលទៅមុខ លោកចង់ “អភិវឌ្ឍ Century ឲ្យក្លាយជាម៉ាកមួយដែលនាំយកអត្តសញ្ញាណ និងមោទនភាពរបស់ប្រទេសជប៉ុន ចេញទៅសកលលោក។”

សូមបញ្ជាក់ផងដែរថា ក្រៅពី Century Coupe ក្រុមហ៊ុន Toyota ក៏បានបង្ហាញចេញនូវ Toyota Century ប្រភេទ Sedan, Toyota Century ប្រភេទ SUV និង Toyota Century GR ប្រភេទ Sedan ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម