CEO ក្រុមហ៊ុន Stellantis ថាបញ្ហាខ្វះបន្ទះឈីបនឹងអូសបន្លាយដល់ឆ្នាំ ២០២២

នៅក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសមាគមសារព័ត៌មានផ្នែករថយន្តនៅក្រុង Detroit (សហរដ្ឋអាមេរិក) លោក Carlos Tavares នាយកប្រតិបត្តិក្រុមហ៊ុន Stellantis បានមានប្រសាសន៍ថាវិបត្តិបន្ទះឈីបអេឡិចត្រូនិចទំនងជាអូសបន្លាយរហូតដល់ឆ្នាំ ២០២២។

លោក Carlos Tavares នាយកប្រតិបត្តិក្រុមហ៊ុន Stellantis

កាលពីមុន សមាជិកនៃក្រុមហ៊ុន Daimler ដែលជាសាជីវកម្មមេនៃក្រុមហ៊ុន Mercedes-Benz ក៏បានព្យាករណ៍ថាការលក់នៅឆមាសទី ២ នៃឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ នឹងថយចុះដោយសារតែកង្វះខាតបន្ទះឈីបអេឡិចត្រូនិច។ បន្ថែមពីនេះ ក្រុមហ៊ុន Autoliv ដែលជាក្រុមហ៊ុនផលិតពោងសុវត្ថិភាព និងខ្សែក្រវ៉ាត់ធំជាងគេបំផុតនៅលើពិភពលោកក៏បាននិយាយដែរថា កង្វះខាតបន្ទះឈីបអាចបន្តដល់ឆ្នាំ ២០២២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិបត្តិបន្ទះឈីបអេឡិចត្រូនិចកើតឡើងពីការកើនឡើងយ៉ាងខ្លាំងនៃតំរូវការសំរាប់រថយន្តនៅពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញពីការរាតត្បាត Covid-19 នេះធ្វើឱ្យតម្លៃនៃរថយន្តដែលបានប្រើប្រាស់រួច និងថ្មីកើនឡើងយ៉ាងខ្លាំង។

ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងឆ្លើយតបនឹងកង្វះឈីប ដោយលែងមានការបំពាក់នូវមុខងារពិសេសៗនៃយានយន្តមួយចំនួន ហើយស្ទើរតែក្រុមហ៊ុនផលិតរថយន្តជាច្រើនបានសម្រេចចិត្តផ្អាកការផលិត ទន្ទឹមនឹងនេះដែរក៏មានក្រុមហ៊ុនជាច្រើនដែលផ្គុំតួររថយន្តមុនហើយរង់ចាំរហូតដល់មានបន្ទះឈីបគ្រប់គ្រាន់ផលិតបន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម