CEO ក្រុមហ៊ុន Volkswagen ព្រមានថាការពន្យាពេលផលិតរថយន្តអគ្គិសនី អាចបាត់បង់ការងារចំនួន ៣ម៉ឺនការងារ

នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Herbert Diess បានព្រមានថាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់អាចបាត់បង់ការងាររហូតដល់ ៣ ម៉ឺនការងារ ប្រសិនបើការផ្លាស់ប្តូរទៅកាន់ការផលិតរថយន្តអគ្គិសនីដើរយឺតពេក។

លោក Herbert Diess បានប្រាប់ដល់ក្រុមប្រឹក្សាត្រួតពិនិត្យក្នុងកិច្ចប្រជុំនៅខែកញ្ញាថា ការប្រកួតប្រជែងពីអ្នកចូលថ្មីនៅក្នុងទីផ្សារអាល្លឺម៉ង់ ដូចជា Tesla ត្រូវតម្រូវអោយក្រុមហ៊ុនត្រូវការពន្លឿនការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនី។ លោកបានកត់សម្គាល់ថាក្រុមហ៊ុន Tesla មានគម្រោងផលិតរថយន្តចំនួន ៥០០ ០០០ គ្រឿងជារៀងរាល់ឆ្នាំនៅឯរោងចក្រប៊ែរឡាំងរបស់ខ្លួនដោយមានបុគ្គលិកចំនួន ១២ ០០០ នាក់ ខណៈដែលរោងចក្រ Wolfsburg របស់ក្រុមហ៊ុន Volkswagen អាចផលិតរថយន្តបានចំនួន ៧០០ ០០០ គ្រឿងជារៀងរាល់ឆ្នាំ ដោយមានបុគ្គលិក ២៥ ០០០ នាក់ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្លែងទៅកាន់ Reuters អ្នកនាំពាក្យក្រុមហ៊ុន Volkswagen លោក Michael Manske បានបញ្ជាក់ថាក្រុមហ៊ុនផលិតរថយន្តពិតជាកំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំង និងកាន់តែមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបន្ថែមថា ខណោះពេលពួកគេមិនមានមតិទៅលើការលើកឡើងរបស់លោក Diess ប៉ុន្តែការកាត់បន្ថយការងារចំនួន ៣០ ០០០គឺមិនសមហេតុផល និងគ្មានការពិត។

រោងចក្រ Wolfsburg របស់ក្រុមហ៊ុន Volkswagen មានបុគ្គលិកជាង ៥ ម៉ឺននាក់ ប៉ុន្តែមិនមែនផលិតរថយន្តអគ្គិសនីទេ។ ដោយវានឹងផ្លាស់ប្តូរពីឆ្នាំ ២០២៦ នៅពេលក្រុមហ៊ុនថ្មីបង្កើតឡើង និងត្រៀមខ្លួនសម្រាប់ទីផ្សារហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម