CEO BMW រំពឹងទុកថាការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២៣

[បរទេស] លោក Oliver Zipse បាននិយាយនៅក្នងបទសម្ភាន៌ជាមួយនឹងកាសែត Neue Zuercher Zeitung ថាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW រំពឹងទុកថាការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២៣ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter ។


លោក Oliver Zipse ត្រូវបានគេដកស្រង់សម្តីថាយើង​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​នៃ​ការ​ខ្វះខាត​បន្ទះ​ឈីប។ ហើយរំពឹងថាពួកយើងនឹងចាប់ផ្តើមមើលឃើញការកែលម្អនៅចុងឆ្នាំក្រោយនេះ។ ក៏ប៉ុន្តែយើងនឹងនៅតែស្វែងរកដោះស្រាយជាមួយនឹងកង្វះខាតជាមូលដ្ឋាននៅឆ្នាំ ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះដែលនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ក្រុមហ៊ុន BMW នៅពាក់កណ្តាលខែមីនាកន្លងមកថាខ្លួនរំពឹងថាការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញចំពោះលោក Zipse បានបន្ទរសេចក្តីថ្លែងការណ៍ស្រដៀងគ្នាទៅនឹង CFO Arno Antlitz របស់ក្រុមហ៊ុន Volkswagen កាលពីថ្ងៃសៅរ៍ដែលបាននិយាយថាលោករំពឹងថាការផ្គត់ផ្គង់បន្ទះសៀគ្វីនឹងមិនអាចបំពេញបាននោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម