CEO ក្រុមហ៊ុន McLaren លាឈប់ក្រោយកាន់តំណែងអស់៨ឆ្នាំ

បន្ទាប់ពីកាន់កាប់តំណែងជានាយកប្រតិបត្តិអស់ជិត១០ឆ្នាំ នាពេលនេះលោក Mike Flewitt បានលាលែងពីតំណែងរបស់ខ្លួន ខណៈដែលក្រុមហ៊ុន McLaren មិនទាន់បានប្រកាសពីអ្នកដែលត្រូវឡើងជំនួសនៅឡើយទេ។

គេរង់ចាំមើលថានរណានឹងឡើងគ្រប់គ្រង McLaren បន្ទាប់ ប៉ុន្តែមុនអ្នកថ្មីឡើងកាន់តំណែងនេះ លោក Michael Macht ដែលជាអ្នកចាត់ការប្រចាំ McLaren Group នឹងមើលការខុសត្រូវលើបញ្ហាបច្ចេកទេស និងប្រតិបត្តិការជាបណ្ដោះអាសន្ន ខណៈដែលលោក Paul Walsh ដែលជាប្រធានក្រុមហ៊ុននឹងរាប់រងនូវការលក់ និងការធ្វើទីផ្សារផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាចាប់តាំងពីពេលដែលលោក Mike បានឡើងកាន់តំណែងជានាយកប្រតិបត្តិកាលពីឆ្នាំ២០១៣មក McLaren បានផ្លាស់ប្ដូរទៅជាគូប្រជែងពិតប្រាកដរបស់ Ferrari និង Aston Martin។ រូបលោកគឺជាអ្នកកាន់កាប់លើគម្រោងការប្រកាសចេញរថយន្ត P1 ដែលជារថយន្ត Hybrid មហាកម្លាំងដំបូងរបស់ McLaren រួមទាំងរថយន្ត 570S និង 720S ថែមទាំងរថយន្ត Senna, Speedtail និង Elva ផងដែរ។

ថ្មីៗនេះដែរលោក Mike បានគ្រប់គ្រងលើ​គម្រោងការប្រកាសចេញរថយន្ត McLaren GT និងរថយន្ត McLaren Artura ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម