Changan បញ្ចេញរថយន្ត UNI-V មានតម្លៃខ្ទង់ ២មុឺនដុល្លារ នៅក្នុងប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុន Changan Auto បានធ្វើការដាក់បញ្ចេញនៅរថយន្ត UNI-V នៅក្នុងទីផ្សារប្រទេសចិន ដែលមានតម្លៃចាប់ពី ១៧ ៣១៩ ដុល្លារ ដល់ ២១ ២៧៨ ដុល្លារ​  ដែលជាគូប្រជែងជាមួយរថយន្ត Honda CIVIC ។

សម្រាប់រថយន្ត Changan UNI-V មានប្រវែងសរុប ៤,៦៨០ ម.ម, ទទឹង ១,៨៣៨ ម.ម, កំពស់ ១ ៤៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម និងបានបំពាក់ជាមួយប៉ាណាមុខ ឲ្យឈ្មោះថា borderless, ចង្កៀងមុខរាងស្រួច, កញ្ចក់ចំហៀងត្រូវបានស្រោបដោយពណ៌ខ្មៅ ជាមួយនឹងថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រោយត្រូវបានបំពាក់ដោយចង្កៀង perforated, បំពង់ស៊ីមាំងចំនួនពីរក៏ត្រូវបានបំពាក់ដោយទា្វរក្រោយអូតូ ដែលបង្កើន និងបន្ថយដោយស្វ័យប្រវត្តិក្នុងល្បឿននៃការបើកបរ ហើយក៏អាចបញ្ជាដោយដៃដោយប្រើប៊ូតុងផងដែរ។

ចំពោះការឌីស្សាញផ្នែកខាងក្នុងដ៏សាមញ្ញ ប៉ុន្តែទំនើបជាមួយនឹងបច្ចេកវិទ្យា ដោយបានបំពាក់ជាមួយអេក្រង់ 3+1 quadruple ដែលបានយកលំនាំតាម Möbius ring, ដៃចង្កូតស្ព័រ Double-D កុងសូលកណ្តាល តុបតែងដោយស្បែកពណ៌ស ជាមួយថ្នេដេរពណ៌មាស, អេក្រង់ធំដែលភ្ជាប់គ្នារវាង Full Digital ដ៏វែង និងអេក្រង់ touchscreen ធំជាមួយនឹងរន្ធខ្យល់ឌីជីថលខាងក្រោម។ ខណៈកុងសូលកណ្តាលភ្ជាប់មកជាមួយចង្គឺះលេខសំប៉ែត និងប៊ូតុងដែលអាចគ្រប់គ្រងរបៀបបើកបរផ្សេងៗ។

ខណៈចំនុចលេចធ្លោផ្សេងទៀត បានបំពាក់កាំមេរ៉ា infrared និងកាំមេរ៉ា RGB នៅផ្នែកខាងលើនៃដៃចង្កូត និងនៅខាងក្នុងកញ្ចក់មើលក្រោយ។ អ្នកប្រើប្រាស់អាចចូលប្រើប្រព័ន្ធកម្មវិធីរបស់រថយន្តដោយស្វ័យប្រវត្តិតាមរយៈគណនី Super FACE ID របស់ពួកគេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥​ លីត្រ ផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៧ វគ្គ និងល្បឿនអតិបរមា ២០៥ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម