រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដ CHANGAN បានរៀបចំ «កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីឆ្នាំ ២០២៤» កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅអាគារតាំងបង្ហាញរថយន្ត CHANGAN CAMBODIA ផ្ទាល់តែម្តង ដែលកម្មវិធីនេះធ្វើឡើង ដើម្បីស្វាគមន៍ នូវការមកដល់ជាផ្លូវការរបស់រថយន្តទំនើប CHANGAN ម៉ូដែល CS15 មកកាន់ទីផ្សារប្រទេសកម្ពុជា។
រថយន្ត CHANGAN ម៉ូឌែល CS15 ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ រចនាបទ អនុភាព និងសុវត្ថិភាព។ រថយន្តទំនើបស៊េរីឆ្នាំ២០២៤ នេះ ជាប្រភេទរថយន្ត Crossover ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន Blue Core ចំណុះ ១,៥ លីត្រ ដែលអាចផលិត កម្លាំងសេះបានរហូតដល់ ១០៥ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ដោយប្រើប្រាស់ប្រអប់លេខ ៥វគ្គអូតូ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥-៦លីត្រ/១០០គីឡូម៉ែត្រ ។
លើសពីនេះរថយន្ត CS15 មានប្រតិ្តការប្រព័ន្ឋ FWD ប្រព័ន្ឋបូមមុខ McPerson Stut ប្រព័ន្ឋបូបក្រោយ Torsion Beam ប្រព័ន្ឋហ្វាំង ABS ប្រព័ន្ឋហ្វ្រាំងមុខ Ventiated Disc ប្រព័ន្ឋហ្វ្រាំងក្រោយ Disc។ ជាមួយគ្នានេះដែររថយន្តកូនពៅក្នុងត្រកូល CS ស៊េរី មួយម៉ូដែលនេះមានទម្ងន់សរុប ១៥៨៥ គីឡូក្រាម ហើយឃ្លុបខាងក្រោមទំហំ ២៣០លីត្រ-១១០០លីត្រ ឧបរណ៍បំពងសម្លេង ៤គ្រាប់ និងកៅអីរចនាជាប្រភេទស្បែកមិនក្តៅខ្នង តួរថយន្តបង្កើតមកមានភាពរឹងខ្លាំង និងមានទម្ងន់ស្រាល។
គួរបញ្ជាក់ថា រថយន្ត CHANGAN ដែលនាំចូលដោយ RMA Cambodia សុទ្ធតែមានតម្លៃស្តង់ដារ មិនងាយបញ្ចុះតម្លៃ ឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនបារម្ភឡានធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ ។
ក្នុងនោះដែរ លោកអ្នកក៏អាចអញ្ជើញ មកមើលរថយន្តផ្ទាល់នៅ ៖
• អាគារតាំងបង្ហាញរថយន្ត Changan Cambodia នៅតាមបណ្តោយមហាវិថីមនីវង្ស (ទល់មុខស្ថានទូតវៀតណាម)
• នៅផ្សារទំនើបទំនើប AEON Mall Phnom Penh (AEON 1) ចាប់ពីថ្ងៃទី ១៦ មិថុនា ដល់ថ្ងៃទី ៣០មិថុនា ២០២៤ នេះ។
សម្រាប់ព័ត៌មានលម្អិតពីរថយន្តសូមទំនាក់ទំនង Changan Cambodia: 011 999 375
អំពី CHANGAN AUTO ៖
Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ ៕ Facebook Page ផ្លូវការ ៖ Changan Cambodia