Chery ដាក់លក់ឡាន SUV ៧កៅអី ប្រភេទ PHEV ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បើកការបញ្ជាទិញទុកមុននីរថយន្តស Chery Exeed VX C-DM ប្រភេទ SUV ខ្នាតធំ ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ៣៣ ០៨៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គីសនីចំនួន ២  អាចផលិតកម្លាំងបានសរុប ៦១០ សេះ និងកម្លាំងរមួល ៩២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ ផ្តល់ចំងាយបើកបរ ១៨០ គីឡូម៉ែត្រ ខណៈប្រើអគ្គីសនី និងចាក់សាំងពេញ ៧០លីត្រ អាចបើកបរបាន ១៣០០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣ វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្ត Chery Exeed VX បំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំ អបដោយសំណុំចង្កៀងមុខ-ក្រោយ LED រាងអក្សរ L ព្រមទាំងថាសកង់ស្ព័ររចនាថ្មីទំហំ ២០អ៉ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ រួមទាំងអេក្រង់ទំហំ ១២.៣ អ៉ីញសម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាកៅអី captain chairs ចំនួន ២ នៅជួរកណ្តាលផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម