Chery បញ្ចេញគំរូឡាន minivan ប្រៀបដូចផ្ទះចល័ត សម្រាប់ផ្សងព្រេងបែប Adventure

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តថ្មីប្រភេទ Minivan បែប Futuristic មានឈ្មោះថា Journeo បំផុសគំនិតដោយក្រុមអ្នកឌីស្សាញនៅប្រទេសអាល្លឺម៉ង់ ដែលរួមបញ្ចូលនៅផ្ទះបាយចល័តសម្រាប់ដំណើរផ្សងព្រេងដ៏អស្ចារ្យ ។

ក្នុងនោះ Chery បាននិយាយថា គំរូនេះអាចប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid ដែលមានម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ជាមួយម៉ូទ័រអគ្គីសនី ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ ។ លើសពីនេះ ក៏​មាន​បំពាក់​នៅ​ប្រព័ន្ធប៊ូមខ្យល់ air suspension អាចទម្លើង-ទម្លាក់បានផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Journeo មានប្រវែងតួខ្លួនសរុប ៥,២ ម៉ែត្រ ជាមួយរូបរាងដូចទៅនឹងគំរូ Space-Hub របស់ក្រុមហ៊ុន Honda ដោយប្រើប្រាស់នៅដៃទ្វាររូតទៅចំហៀងដាច់ដោយឡែក រួមជាមួយរ៉ាកែតលើដំបូលដែលមានបន្ទះស្រូបពន្លឺព្រះអាទិត្យ និង​កញ្ចក់​ចំហៀង​បែបឌីជីថលផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង កៅអីខាងមុខអាចបង្វិលបាន ១៨០ដឺក្រេ ខណៈ កៅអីផ្នែកខាងក្រោយដែលអាចប្រែទៅជាគ្រែសាឡុងបាន និងដំបូលកញ្ចក់ panoramic glass roof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម