កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុនផលិតរថយន្ត Chery លោក Yin Tongyao បានធ្វើការប្រកាសថា រថយន្ត SUV ខ្នាតធំ ប្រភេទកៅអី ៣ជួរ ថ្មីរបស់ពួកគេដែលសហការណ៏គ្នាផលិតឡើងជាមួយក្រុមហ៊ុន Jaguar Land Rover នឹងត្រូវផលិតឡើងនៅក្នុងនៅប្រទេសចិន សម្រាប់នាំចេញទៅលក់នៅក្នុងទីផ្សារពិភពលោក និងទីផ្សារប្រទេសចិន។
ចំពោះរថយន្ត Freelander E0V នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង E0X របស់ក្រុមហ៊ុន Chery ដែលមានប្រវែងតួខ្លួនសរុប ៥ ១០០ ម.ម និងទទួលបានជម្រើសម៉ាសុីន BEV និង EREV។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានការរចនាតួខ្លួន និងកម្ពស់បាតក្រោយខ្ពស់ បើតាមការបញ្ចាក់ពីក្រុមហ៊ុន។
គួរឲដឹងថា ក្រុមហ៊ុន Chery និង Jaguar Land Rover (JLR) បានបង្កើតក្រុមហ៊ុនសហប្រតិបត្តិការរួមគ្នា CJLR នៅក្នុងឆ្នាំ២០១២ ដើម្បីផលិតរថយន្តម៉ាកអង់គ្លេសនៅក្នុងប្រទេសចិន និងបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៤៕