
បន្ទាប់ពីមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនជាច្រើន និងដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Chery Automobile បានប្រកាសបង្ហាញចេញនូវថ្ម EV ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា solid-state battery ។
ក្នុងនោះ សម្រាប់ថ្ម solid-state battery នេះ គឺមានដង់ស៊ីតេថាមពលដល់ទៅ 600 Wh/kg ឯណ្ណោះ ហើយវាក៏អាចបើកបរបានចម្ងាយខ្ទង់ ១ ៥០០គីឡូម៉ែត្រ នៅពេលសាកពេញម្តងផងដែរ។
គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពទាំងនេះ ថ្មនេះ ក៏ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ដែលអាចការពារការឆេះនៅពេលមានកម្ដៅខ្លាំងផងដែរ ខណៈការផលិត និងសាកល្បងវិញ នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខនេះហើយ៕