[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Chery iCar V23 ប្រភេទ SUV Off-road អគ្គិសនីសុទ្ធ ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Chery iCar V23 ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD (Youth Edition) អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៧,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,៩៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ២១១ សេះ និងកម្លាំងរមួល ២៩២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨១,៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។
ក្នុងនោះ រថយន្តនេះ អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៧,៥វិនាទី និងគាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ និងមានប្រព័ន្ធផ្ទេរថាមពលខាងក្រៅទំហំ ៣,៣គីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ខាងក្រៅផងដែរ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២២០ ម.ម ទទឹង ១ ៩១៦ ម.ម កម្ពស់ ១ ៨៤៥ ម.ម កម្ពស់បាត ២១០ ម.ម (AWD) និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម មានការឌីស្សាញបែប Off-Road រូបរាងជ្រុងៗ ជាមួយនឹងប៉ាណាខាងមុខដែលមានស្លាកសញ្ញាឡូហ្គូល iCar និងចង្កៀងមុខមូល រួមជាមួយនឹងធ្នើរដាក់ឥវ៉ាន់លើដំបូល ដៃទ្វារប្រភេទ hidden door handles និងជម្រើសពណ៌ទឹកក្រូច ខ្មៅ ប្រផេះ បៃតង ប្រាក់ និងស។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៤អ៊ីញ មានកម្រិតបង្ហាញ 2.5K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 គាំទ្រមុខងារ CarPlay និងមុខងារកម្សាន្តកម្រិតខ្ពស់ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ បាសសម្លេងចំនួន ៧ចំនុច ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ដំណើរការដោយបន្ទះឈីប Horizon Robotics J3 និងបន្ទះឈីប Texas Instruments TDA4 រួមបញ្ជូលនូវមុខងារសំខាន់ៗដូចជា High-speed navigation, emergency lane keeping, traffic jam assistance, automatic, remote, memory parking ប្រព័ន្ធកាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែល កាមេរ៉ាមើលជុំវិញ ៣ មេហ្គាភិចសែល និងរ៉ាដា ultrasonic ចំនួន ១២ចំនុច ជាដើម៕