
កាលពីឆ្នាំ២០១៨ កន្លងទៅរថយន្ត Range Rover បានធ្វើការបើកបរឡើងកាំជណ្តើរឋានសួគ៌ ៩៩៩កាំ ដល់ច្រកទ្វារឋានសួគ៌ ឬ Heaven Gate ដ៏ល្បីនៅក្នុងខេត្ត Zhangjiajie នៃប្រទេសចិនបានសម្រេចបង្ករអោយមាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៃសម្ថភាពរបស់រថយន្តមួយនេះ។ ហើយកាលពីថ្ងៃទី១២ ខែវិច្ឆិការនេះ ក្រុមហ៊ុនផលិតចិន Chery ក៏ចង់ធ្វើការសាកល្បងរថយន្តខ្លួនឯង រួចជាមួយការបង្កើតកំណត់ត្រាផងនោះ ក៏បានធ្វើការនាំយកនូវរថយន្ត SUV ម៉ូឌែល Fulwin X3Lខ្លួនឡើងជណ្តើរដើម្បីទៅកាន់ច្រកទ្វា Heaven Gate ប៉ុន្តែគួរអោយសោកស្តាយឡើងពុំបានសម្រេចនោះឡើុយ ដោយរថយន្តរអិលថយចុះមកវិញ (ដូចបង្ហាញក្នុងវីដេអូ)។
យោងតាមព័ត៌មានដែលបានចុះផ្សាយបង្ហាញថា “ជណ្តើរឋានសួគ៌” ត្រូវបានបិទសម្រាប់ភ្ញៀវទេសចរនៅថ្ងៃទី១២ និងទី ១៣ ខែវិច្ឆិកាសម្រាប់ព្រឹត្តិការណ៍របស់ក្រុមហ៊ុន Chery នេះ។ ក្នុងនោះបន្ទាប់ពីជួបហេតុការបែបនេះ Chery ក៏បានធ្វើការសុំទោស ចំពោះការខូចខាត ហើយបានសន្យាថានឹង «ធ្វើឱ្យអស់ពីសមត្ថភាព» ដើម្បីធ្វើការជួសជុល និងទូទាត់សំណង។ ក្រុមហ៊ុនក៏បានសុំទោសដល់ភ្ញៀវទេសចរ និងសមាជិកសាធារណៈផងដែរ។

សូមបញ្ជាក់ផងដែរថា ភ្នំ Tianmen “Heavenly Ladder” គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញមួយដែលមានកាំជណ្តើរចំនួន ៩៩៩កាំ ប្រវែងជិត ៣០០ម៉ែត្រ និងកម្ពស់ប្រមាណ ១៥០ម៉ែត្រ និងជម្រាលជាមធ្យម 45 ដឺក្រេ ទៅ 60ដឺក្រេ៕






















