Chery Arrizo 8 សេរ៊ីថ្មី ចេញលក់នៅក្នុងស្រុកជាផ្លូវការជាមួយតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Arrizo 8 សេរ៊ីថ្មី ជាប្រភេទរថយន្ត sedans មាន ៣ជម្រើស ជាមួយតម្លៃលក់ចាប់ពី ១៦,៩០០ដុល្លារ ដល់  ២០,៥០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៧៨០ ម.ម ទទឹង ១,៨៤៣ ម.ម កំពស់ ១,៤៦៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៩០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺទទួលបានភាសារចនា Art in Motion design language ភ្ជាប់មកជាមួយការរចនាប៉ាណាផ្នែកខាងមុខដ៏ធំនិងទំនើប ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយ៖

  • ម៉ាស៊ីនសុាំងចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ១៩៤សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ​ និងមានកម្រិតសុីប្រេង ៦,៥លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
  • ម៉ាស៊ីនសុាំងចំណុះ ២,០​​ លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ២៥៤សេះ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ​ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៧វិនាទី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ប្រព័ន្ធ​អូឌីយ៉ូ Sony speaker ១២តំបន់, ambient lighting, និិងប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែររួមមាន  lane departure assist, lane change assist, front and rear collision warning, door opening warning, traffic sign recognition, adaptive cruise control និង automatic emergency braking ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម