[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Chery Exeed Exlantix ES សេរ៊ីឆ្នាំ២០២៥ ជាប្រភេទរថយន្ត sedans ជាមួយតម្លៃលក់ចាប់ពី ២៧ ៥០០ ដុល្លារ ដល់ ៤៣ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែសីហានេះ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៤៥ ម.ម ទទឹង ១ ៩៧៨ ម.ម កំពស់ ១ ៤៨៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅទទួលបានពណ៌តួខ្លួនចំនួន ៤ រួមមាន Morning Red, Aurora Purple, Fjord Blue និង Galaxy Blue និងមានការរចនាប៉ាណាផ្នែកខាងមុខបិទជិត ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ៕
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះទទួលបានជម្រើសជាច្រើនរួមមាន៖
- ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ rear-wheel drive ផលិតកម្លាំងបាន ២៣០ គីឡូវ៉ាត់ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង ។
- ម៉ូទ័រអគ្គិសនី ២ ប៉ុង ២ four-wheel drive ផលិតកម្លាំងបាន ៣៥៣ គីឡូវ៉ាត់ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៧ និង ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៦០៥- ៧១០ គីឡូម៉ែត្រ នៅសាកថ្មពេញម្តង។
គួរបញ្ជាក់ផងថាសម្រាប់ប្រព័ន្ធថាមពលខាងលើនេះត្រូវបានគាំទ្រដោយការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០-៨០ ភាគរយចំណាយពេល ៩ នាទី និងរត់ស្ទុះពី ០-100 គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៩ វិនាទី និងមាន top-speed ២១០ គីឡូម៉ែត្រ/ម៉ោង។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ LCD ទំហំ ៨,២ អ៊ីញ អេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ និងអេក្រង់លើកញ្ជក់ ក៏ដូចជាមុខងារ Lion AI voice assistant, WiFi, mobile phone remote control, OTA updates និងពោងសុវត្ថោភាពចំនួន៧, ប្រព័ន្ធspeakers ២៣ គ្រាប់, កន្លែងសាកថ្មឥតខ្សែចំនួន២ និិងប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតផងដែររួមមាន កាម៉េរ៉ា ៣៦០ ដឺក្រេ ចំនួន ១០ គ្រាប់ និងរ៉ាដា ១២ គ្រាប់ ជាដើម។